(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរួមចំណែកលើកស្ទួយវប្បធម៌ និងអរិយធម៌ជាតិខ្មែរ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍​ សែនសុខ១ តាមបណ្ដោយផ្លូវ២០០៤ ទល់មុខបុរីអ័រគីដេ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងព្រឹត្តិការណ៍នេះ សាលានឹងរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្ដជាច្រើន ដូចជាការរាំរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ (របាំជូនពរ របាំក្រមា របាំគោះត្រឡោក របាំត្រុដិ) ការបង្ហាញមរតកក្បាច់គុនខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ (ល្បែងចោលឈូង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ និងល្បែងកម្សាន្ដជាច្រើនទៀត (សូមពិនិត្យកម្មវិធីលម្អិតតាមទីតាំងដែលជូនភ្ជាប់ខាងក្រោម)។

ព្រឹត្តិការណ៍សង្ក្រាន្តស៊ី អាយ អេ ហ្វឺសត៍ ក្នុងឆ្នាំថ្មីនេះ សាលានឹងបើកជូនដល់សិស្សានុសិស្ស បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំងអស់ ព្រមទាំងលោក លោកស្រី និងសិស្សានុសិស្ស ដែលមិនមែនជាមាតាបិតា ឬសិស្សានុសិស្សក្នុងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ថែមទៀតផង។

សាលាបានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីទទួលបាននូវភាពសប្បាយរីករាយជួបជុំគ្រួសារ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ។

សម្រាប់អាណាព្យាបាល និងអ្នកដែលមិនទាន់ជាមាតាបិតា ឬសិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមរយៈទូរស័ព្ទមកក្រុមការងារចុះឈ្មោះចូលរៀន ដើម្បីកក់ទស្សនកិច្ចក្នុងបរិវេណសាលា (សូមស្កេន QR Code សម្រាប់លេខទំនាក់ទំនង)។
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទន្ទឹងរង់ចាំស្វាគមន៍វត្តមានចូលរួមដោយក្ដីសោមនស្សរីករាយបំផុត៕