(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សម្រាប់កម្មវិធីនេះ អតិថិជនអាចទទួលបានកាដូជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន ម៉ូតូ Honda Click ឆ្នាំ២០២៣ ទូរស័ព្ទដៃ iPhone 14 Pro Max ទូរស័ព្ទដៃ Samsung ទូរស័ព្ទដៃ OPPO និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ 023 955 333 ឬ 1800 201 202 (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ Facebook Page: Dai-ichi Life Cambodia (https://www.facebook.com/DaiichiLife.Cambodia)។
ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មជាង១២០ឆ្នាំមកហើយ។ ដាយ អ៉ិឈិ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេលត្រឹមតែជាង៤ឆ្នាំប៉ុណ្ណោះ។
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនវិស័យ «អតិថិជនជាចម្បង»៕