(ភ្នំពេញ)៖ បុរី ហ្គោលដេន ផាក បានរៀបចំកម្មវិធីសំណេះសំណាលនិយោជិតសម្រាប់ឆ្នាំ ២០២៣ នៅទីតាំងគម្រោង ដឹណេតឆឺរ៉ល ក្នុងគោលបំណង់ បង្ហាញពីភាពកក់ក្តៅ និងសាមគ្គីភាពល្អរវាងបុរី ហ្គោលដេន ផាក​ និងបងប្អូនកម្មករ កម្មកានីទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការតាមតួនាទី និងភារកិច្ចព្រមទាំងបញ្ចប់ការងារតាមផែនការណ៍ដែលបានផ្តល់ជូនប្រកបដោយគុណភាព និងភាពទទួលខុសត្រូវខ្ពស់។

នៅក្នុងកម្មវិធីនេះផងដែរ លោក លិម ដាវុត អគ្គនាយក បានផ្តល់អនុសាសន៍ដល់និយោជិតទាំងអស់ឲ្យចូលរួមរក្សាអនាម័យ ថែរក្សាសុខភាព និងបង្កើនសុវត្ថិភាពការងារ។

បុរី ហ្គោលដេន ផាក បានប្តេជ្ញាធានានូវនិរន្តរភាពការងារសម្រាប់បងប្អូនកម្មករ កម្មកានីក្នុងរយៈវែងឆ្ងាយទៅមុខទៀត ​​ដើម្បីចូលរួមកាត់បន្ថយភាពគ្មានការងារធ្វើ និងចំណាកស្រុកស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។​

ឆ្លៀតឱកាសឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ លោក លិម ដាវុត បានសូមជូនពរដល់ និយោជិតទាំងអស់ឲ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ច៕