(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកាសជាផ្លូវការ ពីការអនុញ្ញាតប្រជាពលរដ្ឋខ្មែរ នឹងបរទេសទាំអស់អាចូលទស្សានដោយសេរី ជាមួយការលុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់, នេះបើតាមសេចក្តីប្រកាសចេញផ្សាយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ការចេញលិខិតប្រកាសនេះធ្វើឡើងស្ថិតក្រោមការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕