(ភ្នំពេញ)៖ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំសន្និសីទសារពត៌មាន ស្តីពីការប្រកាសក្រុមជម្រើសជាតិ កីឡាអេឡិចត្រូនិក ដោយបានលើកឡើងថានេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដូចនេះលោកបានលើទឹកចិត្តដល់កីឡាករ-កីឡាការនី មុនប្រកួតអោយចេះស្រលាញ់និងយល់ចិត្តគ្នា ទើបធ្វើបានជោគជ័យ។ ខណៈនេះជាលើកទី១ ដែលស៊ីហ្គេមនៅកម្ពុជា បានដាក់វិញ្ញាសា Mobile Legend Bang Bang ប្រកួតប្រជែង។

ស្ថិតក្នុងសន្និសីទសារពត៌មាន លោក លន់ សាមឌី បានបន្ថែមទៀតថា «ប្អូនៗ បន្ទាប់ពីបញ្ចប់ការប្រមូលផ្តុំ ប្អូនៗអាចយកចំណេះដឹងទាំងអស់នេះ ទៅអភិវឌ្ឍន៍ដល់ក្រុមខ្លួនឯង ហើយមួយវិញទៀតថ្ងៃក្រោយទៅបើបញ្ចប់អាជីបជាកីឡាករក៏អាចធ្វើជាគ្រូបង្វឹកបានផងដែរ ដោយទទួលបានវគ្គបណ្តុះបណ្តាលនេះនៅថ្ងៃក្រោយសហព័ន្ធ ក៏អាចមើលឃើញថា តើអាចធ្វើការជាមួយគ្នាបានអត់ព្រោះអីវគ្គនេះសំខាន់ណាស់។

លោកបន្តថា ឆ្នាំនេះ ត្រូវចាំថាប្អូនៗគឺជាជំនាន់ទី១ សម្រាប់ការប្រមូលផ្តុំក្រុមជម្រើសជាតិ ចឹងត្រូវគិតថាពួកយើង គឺជាអ្នកដែលចាប់ផ្តើមមុនគេ ដូច្នេះសហព័ន្ធមានមហិ្ឆចតាក្នុងការរៀបចំក្រុមជម្រើសជាតិ សម្រាប់ការចូលរួមនៅក្នុងការប្រកួតដូចជា World Champion Ship , Asian Championsship ហើយឆ្នាំ២០២៥ ស៊ីហ្គេមនៅប្រទេសថៃ បើសិនជាមានវិញ្ញសា Mobile Legend យើងនិងប្រកួតរក ៤ក្រុមចុងក្រោយ មកច្របាច់ចូលគ្នាវិញ ដើម្បីរើសបានកីឡាករល្អ។ ខណៈកិច្ចបន្ទាប់ក្រុមជម្រើសរើសជាតិទាំងពីរផ្នែក ត្រូវប្រមូលផ្ដុំហ្វឹកហាត់និងស្នាក់នៅជាមួយគ្រូដើម្បីត្រៀមស៊ីហ្គេម ខែឧសភានេះ។

ក្នុងនោះផងដែរ កីឡាការនី វ៉ាត់ ទិតម៉ារីណា របស់ក្រុមជម្រើសជាតិកីឡាអេឡិចត្រូនិក លើវិញ្ញាសា Mobile Legend Bang Bang បានបង្ហាញ់នៅចំណាប់អារម្មណ៍ខ្លះៗ មុនប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត និងរីករាយខ្លាំងណាស់ ដែលបានក្លាយជាកីឡាការនីនៃជម្រើសជាតិកម្ពុជា សម្រាប់ការតាំងចិត្តនៅការយកមេដាយមាសវិញ មិនទាន់ហ៊ានថាទេ តែខ្ញុំនិងខំប្រឹងអោយអស់ពីសម្ថតិភាព យកមេដាយជូនប្រទេសជាតិឲ្យបាន»

លោក ធី វាយ អគ្គនាយកក្រុមហ៊ុន T-Y Media បានឲ្យដឹងថា គោលដៅសំខាន់របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យរីកចំរើន។ ជាពិសេសឈានទៅដណ្តើមមេដាយមាសឲ្យបានពីកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីការគាំទ្ររបស់លោក ធី វាយ ក៏មានដៃគូសហការ ២ក្រុមហ៊ុនទៀតធំៗ គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន WOW NOW ដែលចូលរួមក្នុងការអភិវភ្ឍន៍លើប្រភេទកីឡា អេឡិចត្រូនិកនេះ។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាស្ថិតតំបន់អាស៊ាន ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕