(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅក្នុងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី31 ខែមីនា ឆ្នាំ2023។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បុគ្គលិកក្នុងក្រុមហ៊ុន មិត្តអ្នកសារព័ត៌មាន ដៃគូអាជីវកម្ម និងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានបានជួបជុំគ្នានៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការប្រកបដោយភាពឈ្នះ-ឈ្នះ។

មុនពេលកម្មវិធីចាប់ផ្តើម លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានឡើងថ្លែងសុន្ទរកថាស្វាគមន៍។

លោកបានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប អាចសម្រេចបានគឺអាស្រ័យលើការជួយគាំទ្រពីភ្នាក់ងារលក់ទាំងអស់។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចនេះផងដែរ។

ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការកាន់តែឈានទៅមុខមួយកម្រិតទៀតនោះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងសន្និសីទសារព័ត៌មានអំពី Prince Black Card ព្រមទាំងបានដាក់ចេញនូវគោលការណ៍អំណោយផលចំនួនបីគឺ ១៖ការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូ,២៖ ការធ្វើឲ្យប្រសើរឡើងនូវផលិតផលនិង៣៖ ការធ្វើឲ្យប្រសើរឡើងនូវម៉ាកយីហោ។

បន្ទាប់ពីនោះ លោកស្រី Emily Yu អ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់ផ្នែកអាជីវកម្មនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើការណែនាំអំពីគោលការណ៍លក់ថ្មីបំផុត គឺ GBB និង GRR របស់គម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដល់ភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋាន។

អតិថិជនទាំងអស់ដែលទិញអចលនទ្រព្យនៅគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា នឹងទទួលបានផលចំណេញពីការវិនិយោគចំនួន 0.5% នៃថ្លៃផ្ទះដែលបានបង់រួចជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យារួច រហូតដល់ពេលប្រគល់ផ្ទះ ដោយការទូទាត់នឹងធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង ។

បន្ទាប់ពីប្រគល់ផ្ទះរួច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងជួលផ្ទះរបស់អតិថិជនទៅឱ្យក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារដែលមានកេរ្តិ៍ឈ្មោះល្បីមួយសម្រាប់គ្រប់គ្រង ហើយអតិថិជននឹងទទួលបានប្រាក់ចំណូលពីការវិនិយោគចំនួន 6% នៃតម្លៃផ្ទះសរុបជារៀងរាល់ឆ្នាំ ដោយមានរយៈពេលជួលចំនួន 5 ឆ្នាំ ជារួមគឺ អតិថិជននឹងទទួលបានប្រាក់ចំណូលពីការវិនិយោគចំនួន 30% ។ បន្ទាប់ពីរយៈពេល 5ឆ្នាំនេះផុតកំណត់ អតិថិជនអាចជ្រើសរើសឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះវិញក្នុងតម្លៃដើម។

ជ្រើសរើស ព្រីនស៍ ហេបភីនីស ផ្លាហ្សា មានន័យថាជ្រើសរើសជម្រើសវិនិយោគដែលមានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត។

ក្នុងនេះផងដែរ អ្នកស្រី Emily Yu បានប្រកាសបើកឱ្យប្រើប្រាស់ Prince Black Card ។ រាល់អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាម្ចាស់ Prince Black Card ដែលអាចទទួលបានការបញ្ចុះតម្លៃពិសេសនៅក្នុងផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ក្លឹប សណ្ឋាគារ និងដៃគូសហប្រតិបត្តិការជាច្រើនទៀតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ជាទីបញ្ចប់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយតំណាងក្រុមហ៊ុន Taiwan Prince Real Estate Investment Co., Ltd. ក្រុមហ៊ុន UNITED PACIFIC REAL ESTATE CO., LTD សាខាភ្នំពេញ និងក្រុមហ៊ុន CAMBODIA SINGAPORE CO.,LTD។

ក្នុងការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តលើកនេះ ក្រុមហ៊ុនទាំងបី បានទទួលអនុវត្តការងារចែកចាយភ្នាក់ងាររបស់ព្រីនស៍ហេបភីនីសផ្លាហ្សាក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិមួយចំនួននៃគម្រោងព្រីនស៍ ហេបភីនីស ផ្លាហ្សា ដែលនេះមិនត្រឹមតែឆ្លុះបញ្ចាំង ពីទំនុកចិត្តរបស់ ដៃគូអាជីវកម្មលើ ម៉ាក យីហោ និង ផលិតផល របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីភាពទាក់ទាញនៃម៉ាកយីហោដ៏រឹងមាំ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ផងដែរ។

នៅថ្ងៃខាងមុខ ជាមួយនឹងការចាប់ដៃជាមួយដៃគូអាជីវកម្មកាន់តែច្រើន ក៏ដូចជាការបន្តលើកកម្ពស់គុណភាពផលិតផលនិងសេវាកម្មជាលំដាប់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត និងទទួលបានបទពិសោធន៍រស់នៅប្រកបដោយភាពសម្បូរបែប វិជ្ជាជីវៈ គុណភាពខ្ពស់ និងថ្លៃថ្នូរបំផុត៕