(ភ្នំពេញ)៖ រដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានមកដល់ភ្លាម ក្រុមហ៊ុនប៊ូសស្ត្រង បានប្រកាសរៀបចំសង្ក្រាន្ត តាមវិទ្យាល័យដល់ទៅ១០០សាលាទូទាំងប្រទេសភ្លាមៗ​ ដើម្បីចូលរួមថែរក្សាពិធីបុណ្យប្រពៃណីជាតិ និងផ្ដល់ឲ្យសិស្សានុសិស្សនូវអារម្មណ៍ស្រស់ថ្លាលំហែបន្ធូរអារម្មណ៍ពីការសិក្សា ​ដើម្បីត្រៀមខ្លួនបន្តការសិក្សាបន្តទៀតក្នុងបវេសនកាលឆមាសថ្មីបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

​ព្រមជាមួយនឹងការរៀបចំសង្ក្រាន្តតាមសាលានានាចំនួន១០០សាលា ​ប៊ូសស្ត្រងថែមបាន​ឧបត្ថម្ភការរៀបចំសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាច្រើនសាលាថែមទៀតផងដែរ។

សម្រាប់ការរៀបចំ Boostrong សង្ក្រាន្ត១០០សាលានេះ ក្រៅពីការលេងល្បែងប្រជាប្រិយខ្មែរក៏មានការបន្ថែមការកំសាន្តប្រកួតបីសិស្ស ដើម្បីទទួលបានរង្វាន់ពីប៊ូសស្ត្រងផងដែរ ដោយតម្រូវឲ្យប្រកួតសិស្សប្រុសអាចបីតែសិស្សប្រុស សិស្សស្រីបីសិស្សស្រី ហើយគូដែលបីបានយូរជាងគេ ជាអ្នកឈ្នះទទួលបានរង្វាន់ពីប៊ូសស្ត្រង។

បន្ថែមពីលើសង្ក្រាន្ត១០០សាលាដែលប៊ូសស្ត្រងបានរៀបចំនេះ សាលាផ្សេងៗទៀតដែលមានបំណងចង់ទទួលបានការឧបត្ថម្ភធ្វើសង្ក្រាន្តសប្បាយៗដល់សិស្សានុសិស្សអាចទាក់ទងមកកាន់ Facebook page ប៊ូសស្ត្រងបាន​៕