(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយអំពីរសជាតិម្ហូបអាហារ នៅតាមតំបន់ និងគោលដៅនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកសារផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ» បានបង្ហាញម្ហូបអាហារខ្មែរនៅតាមតំបន់សំខាន់ៗ ជាអាទិ៍ តំបន់ទំនាបកណ្ដាល តំបន់ភូមភាគខាងជើង តំបន់ទន្លេសាប និងតំបន់ឆ្នេរ រួមទាំងបង្អែម ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន៕