(ភ្នំពេញ)៖ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) នឹងកីឡាករ-កីឡាការិនី បានទទួលសម្ភារកីឡានៅរទេះមានតម្លៃជាង ៨ពាន់ដុល្លារ ដែលទិញមកពីប្រទេសជប៉ុន ជាមួយនិងសម្ភារអាហាមួយចំនួន ក្នុងការត្រៀមលក្ខណៈប្រជែងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។ ដែលជាអំណោយយ៉ាងថ្លៃថ្លាពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលការផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី ស្ថិតក្នុងថ្ងៃជួបសំណេះសំណាលជាមួយលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) នឹងកីឡាករ-កីឡាការិនី ដែលផ្តោសំខាន់លើការត្រៀមខ្លួនប្រជែងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា « សម្រាប់ការជួបឧបត្ថមនេះធ្វើឡើងមួយជំហ៊ានៗ ខណៈចំនួនមេខដាយច្រើន គឺកីឡាករដែលបញ្ចូនមកប្រកួត ហើយការដាក់វិញ្ញាសា ជាកត្តាកំណត់ធំជាងគេ ដែលមានអត្តពលិកចូលរួមច្រើន ដោយសារចំនួនអត្តពលិកច្រើននោះមានលទ្ធភានបានមេដាយច្រើនជាងគេ។

លោកបន្តថា «ទោះយ៉ាងណាក្តីមិនបានលេខ១ ឬលេខ២ សំខាន់យើងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលមេដាយឲ្យច្រើន ប៉ុន្តែលទ្ធផលយ៉ាងណាគួតែមានការអបអរសាទរផងដែរ» ខណៈមានការកោតសសើរខ្លាំងដល់អត្តពលិកបាល់ទះអង្គុយផ្នែកនារីកម្ពុជា ដែលកាលពីស៊ីហ្គេម លើកទ១១ នៅឥណ្ឌនូស៊ី បើសិនជាមិនមានអត្តពលិកបាល់ទះអង្គុយផ្នែកនារីកម្ពុងជា ចូលរួមនោះទេ ក៏វិញ្ញាសានេះមិនអាចទៅរួមបានដែរ។

លោក ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកទៅកាន់កីឡាករ-កីឡាការិនី ត្រូវខិតខំហ្វឹកហាត់ទាំងបច្ចេកទេស និងស្មារតី ដើម្បីឲ្យស្គាល់ចិត្តជាមួយឧបករណ៍ដែលយើងកំពុងមានក្នុងដៃ, ក្នុងនាមជាម្ចាស់ផ្ទះការប្រកួត ដើម្បីយកមេដាយបន្តទៀត, លោកក៏មានការគូសបញ្ជាក់ទៀតថា «សូមចូលរួមគាំទ្រកីឡាករទាំងពេលលេងឈ្នះ និងពេលលេងចាញ់។

លោក យី វាសនា ក៏បានឲ្យដឹងដែរថា «មិនមែនតែសម្តេចតេជោ នាយករដ្ឋមន្រ្តីទេ ទាំងក្រុមគ្រួសារ ទាំងញាតិមិត្តរបស់សម្តេចតេជោ គឺបានយកចិត្តទុកដាក់ណាស់ សប្បាយរីករាយនៅមោទនភាពជាតិ អាចទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ហើយនិងស៊ីហ្គេម ចឹង ឃើញថាឯកឧត្តម ហ៊ុន ម៉ានី លោកចុះមកផ្ទាល់ដល់កន្លែងកីឡា-កីឡាការនី នៅកន្លែងស្នាក់នៅដើម្បីសួរសុខទុកផង ហើយក៏ដូចជាមិនត្រឹមតែថ្ងៃនេះទេ គឺប៉ុន្មានឆ្នាំកន្លងមក ដែលឯកឧត្តម ហ៊ុន ម៉ានី គឺជាប្រធានប្រតិភូដឹកនាំ កីឡាករ-កីឡាការនី ទៅចូលប្រកួតអាស៊ានប៉ារ៉ាហ្គេនលើកទី១១ នៅឥណ្ឌូនេស៊ី កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបន្តថា «ចឹងក្រោយត្រលប់មកវិញ គឺឯកឧត្តមតែងតែយកចិត្តទុកដាក់ ហើយគិតទុកផែនការរហូត ជាមួយកីឡាករ-កីឡាការនី នឹងបានយកចិត្តទុកដាក់លើការឧបករណ៍ ហើយពិនិត្យឃើញផ្ទាល់ពេលទៅចូលរួមប្រកួតនៅឥណ្ឌូនេស៊ី សម្រាប់ឧបករណ៍មានកម្រិត។

ដោយឡែកទាក់ទងទៅនិងឧបករណត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះវិញ លោកថាបានកម្មង់ទិញថ្មីតែម្តង ដោយរទេះមួយគ្រឿងជាង ៨ពាន់ដុល្លារ ដោយល្មមទ្រាំតែទិញរទេះនេះបានគឺមិនមែនរូបគាត់ទៅខ្លួនឯងទេ គឹមានការអញ្ជើញកីឡាករ-កីឡាការនីទៅជាមួយ ទៅវាស់ផ្ទាល់ដល់ក្រុមហ៊ុននៅប្រទេសជប៉ុនតែម្តង ដោយបានមើលរទេះតម្លៃ ៨៥០០ដុល្លា ហើយការធ្វើដំណើររបស់ប្អូនៗទៀតនោះ បានបូករួមជាមួយការហូបចុក ស្នាក់នៅនោះមានការវិនិយោគជាង ១ម៉ឺនដុល្លា។

ពាក់ពាន់ជាមួយរទេះតម្លៃជាង ៨ដុល្លារនេះជាប្រភេទរទេះ សម្រាប់អត្តពលកម្ម កម្រិត T53 -T54 ហើយមានសម្ភារៈមួយចំនួនទៀតដូចជា៖ ទី១ សម្ភារៈកីឡាមាន បាល់សម្រាប់អត្តពលិកពិការភ្នែក (Goal Balls) ១ឈុត, បាល់ប៊ូស្យា (ទម្ងន់ទន់,ទម្ងន់មធ្យម) ២ឈុត និងរទេះកីឡាករ ចំនួន ៥រទេះ។ ទី២ សម្ភារឧបត្ថម្ភមាន អង្គរ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, ប្រេងខ្យង, តុដែក, កៅអីជ័រអត់ដៃអង្គុយ, កន្សែង, អាវ (BeyondTheGames), ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូដុសខ្លួន, ទឹកបរិសុទ្ធ និងភេសជ្ជជំនួយកម្លាំង V-Active។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បន្តថា សម្រាប់អាស៊ានប៉ារ៉ាហ្គេមដែលនឹងចាប់ផ្តើមលើកទី១ នៅកម្ពុជា គឺជាការផ្តល់កិត្តិយស ហើយយើងទើបនិងបញ្ចប់កិច្ចប្រជុំ ៣កំរិតថ្នាក់សម្របសម្រួលសហព័ន្ធកីឡាជនពិការអាស៊ាន និងកំរិតមួយទៀតគឺអ្នកបច្ចេកទេសអាស៊ានប៉ារ៉ាហ្គេម ដែលទាំងអស់ជាខ្នាតអន្តរជាតិ និង CDM គឺសំខាន់ណាស់គាត់មកស្រុកខ្មែរ គាត់ឆ្លើយពាក្យមួយមាត់ថា គាត់សមស្របជាមួយប្រទេសកម្ពុជា ចឹងកម្ពុជារួចរាល់ហើយក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយមិនមានអីទើសទាល់ ខ្វះខាតអីតទៀតទេ យើងបានបំពេញបន្ថែមចំនុចទាំងឡាយដែលជាមតិស្ថាបនារបស់អ្នកបច្ចេកទេស ហើយនឹងដាក់ឲ្យដំណើការណ៍តាមការកំណត់ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕