(ភ្នំពេញ)៖ ស្នាដៃគំនូរសិល្ប:បែបឌីជីថល និង ស្នាដៃសិល្ប:ជាច្រើនរបស់មហោស្រពបុណ្យភូមិរយ:ពេល១០ឆ្នាំមកនេះបានដាក់បង្ហាញ និងបើកឲ្យសាធារណជន បានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០១ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា នៅវិចិត្រសាលសិល្បៈ ជាន់ទី៣៥ នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ការដាក់បង្ហាញនូវស្នាដៃសិល្ប:នេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីសិល្បករនៃឆ្នាំនីមួយៗ នឹងបង្ហាញពីអារម្មណ៍រីករាយរំភើបដែលស្នាដៃសិល្ប:ច្នៃប្រឌិតរបស់យុវជននេះ តែងតែមានការគាំទ្រជារៀងរាល់ឆ្នាំ។

រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពបុណ្យភូមិបានលើកឡើងថា បុណ្យភូមិមិនត្រឹមតែជួយផ្សព្ធផ្សាយពីសិល្ប:ខ្មែរទៅកាន់មហាជននោះទេ ប៉ុន្តែបុណ្យភូមិបានក្លាយជាសហគមន៍មួយដែលប្រមូលផ្តុំដោយយុវជន និង មនុស្សមានភាពច្នៃប្រឌិត និង ផ្តល់ឪកាសសម្រាប់ពួកគេបានបង្ហាញស្នាដៃ និង បញ្ចេញនូវ
សម្ថតភាពសិល្ប:ច្នៃប្រឌិតរបស់ពួកគេ។

ជាការកត់សម្គាល់ទម្រង់សិល្ប:ជាច្រើនដែលពិធីបុណ្យភូមិបានលើកយកបង្ហាញនៅក្នុងមហោស្រព សុទ្ធតែទទួលបានការចាប់អារម្មណ៍ រំលឹកឡើងវិញ នូវទម្រង់សិល្ប: ឲ្យប្រជាជនខ្មែរបានទទួលស្គាល់ តួយ៉ាងដូចជាទម្រង់ល្ខោនខោល ដែលមាននូវក្នុងបទចម្រៀងបុណ្យភូមិកន្លងមក។

សូមរំឭកជាថ្មីថា ស្នាដៃសិល្ប:១០ឆ្នាំរបស់មហោស្រពបុណ្យភូមិបានដាក់បង្ហាញ និងបើកឲ្យសាធារណជនបានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា នៅវិចិត្រសាលសិល្បៈ ជាន់ទី៣៥ នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

ក្រៅពីការបង្ហាញស្នាដៃសិល្ប: បុណ្យភូមិឆ្នាំទី១០នេះក៏ចាប់ផ្តើមរៀបចំ ចាប់ពីថ្ងៃទី០១ ខែមេសានេះ។ ក្នុងនោះក៏មានការចូលរួមប្រគំតន្រ្តីសប្បុរធម៌ បុណ្យភូមិមានជើង ដោយមានការចូលរួមសម្តែងស្ម័គ្រចិត្តដោយពីសិល្បករ និង សិល្បការិនីល្បីៗជាច្រើនផងដែរ៕