(មេនឆេស្ទឺ)៖ ខ្សែការពារ Luke Shaw បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ជាមួយក្លិប Manchester United ដែលនឹងរក្សារូបលោកឲ្យស្ថិតក្រោមកិច្ចសន្យា ដែលនឹងដំណើរការរហូតដល់ចប់យុទ្ធនាការ ២០២៦-២៧។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ គ្រោងនឹងផុតកិច្ចសន្យានៅកីឡដ្ឋាន Old Trafford នៅពេលចប់រដូវកាលក្រោយ បន្ទាប់ពីក្លិបបានបន្តកិច្ចសន្យាលើកមុនរបស់គាត់កាលពីខែធ្នូឆ្នាំទៅ។

Shaw កំពុងស្ថិតនៅរដូវកាលទី៩ របស់លោកហើយជាមួយបិសាចក្រហម Man United និងបានលេងក្នុងតួនាទីសំខាន់ ស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងយុទ្ធនាការនេះ ជាមួយនឹងការបង្ហាញខ្លួន ៣៦ប្រកួត ក្នុងចំណោម ៤៧ប្រកួតរបស់ពួកគេ។

Shaw បានឈ្នះពានរង្វាន់ Europa League និងពានរង្វាន់ EFL Cups ចំនួន២ នៅអំឡុងពេលជិត ១ទសវត្សរ៍របស់លោកជាមួយបិសាចក្រហម ដែលលោកបានចូលរួមដោយផ្ទេរមកពី​ Southampton កាលពីខែមិថុនា ឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ៣០លានផោន៕