(ហ្សឺរិច)៖ អតីតប្រធានសមាគមបាល់ទាត់ប៉េរូ លោក Manuel Burga Seoane ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ទាំងអស់ពេញមួយជីវិតដោយ FIFA ពីបទចូលរួមចំណែកក្នុងគម្រោងការណ៍ស៊ីសំណូក។ នេះបើតាមការឲ្យដឹងពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ហើយត្រូវចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

លោក Seoane ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន ១លានហ្វ្រង់ស្វីស (១.១០លានដុល្លារអាមេរិក) ផងដែរ ពីបទបំពានលើមាត្រាក្នុងក្រមសីលធម៌របស់ FIFA ទាក់ទងនឹងជម្លោះផលប្រយោជន៍, ស៊ីសំណូក និងពុករលួយ, ផ្តល់ និងទទួលអំណោយ ឬផលប្រយោជន៍នាពេលកន្លងមក។

«ទណ្ឌកម្មដែលដាក់លើលោក Burga Seoane បានធ្វើឡើង បន្ទាប់ពីយោងតាមការសម្រេចកាលពីពេលមុន ដោយអង្គជំនុំជម្រះកាលពីខែកក្កដា ឆ្នាំ២០១៩» នេះបើតាម FIFA បានលើកឡើង៕