(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់ចំនួនបី នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទីបួន (CREA) ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh កាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2023។

ពានរង្វាន់ទាំងនោះរួមមាន៖

១៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ- ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប
២៖ គម្រោងអភិវឌ្ឍន៍លក់រាយប្រចាំឆ្នាំ- ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា
៣៖ ពានរង្វាន់ Hall of Fame (Personality of the Year) - លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានមានប្រសាសន៍ថា នេះជាកិត្តិយសរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាការទទួលស្គាល់ពីអ្នកក្នុងវិស័យចំពោះក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប។ ពានរង្វាន់ទាំងបីដែលក្រុមហ៊ុនទទួលបានក្នុងឆ្នាំនេះ ជាការទទួលស្គាល់ និងការគាំទ្ររបស់អ្នកក្នុងវិស័យ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចំពោះភាពល្អឥតខ្ចោះនៃគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកបានបន្ថែមទៀតថា «ពានរង្វាន់ទាំងនេះជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការច្នៃប្រឌិតរបស់ក្រុមការងាររបស់យើង ក៏ដូចជាការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជនរបស់យើងផងដែរ។ សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ អ្នករៀបចំកម្មវិធី និងគ្រប់គ្នាដែលបានគាំទ្រពួកយើងកន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ Realestate.com.kh សម្រាប់ការបង្កើតព្រឹត្តិការណ៍ CREA ដែលបានក្លាយជាស្តង់ដារក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា»

ចាប់តាំងពីឆ្នាំ 2022 មក ក្រោមការដឹកនាំរបស់លោកនាយក Edward Lee ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានអនុវត្តការងារស្របតាមគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍចម្រុះបែប ដែលធ្វើឱ្យក្រុមហ៊ុនទទួលបានសមិទ្ធផលជាទីគាប់ប្រសើរ ក្នុងការអភិវឌ្ឍលើថ្នាក់អន្តរជាតិ នៅឆ្នាំ2023នេះ។ ដោយយកកម្ពុជាជាទីតាំងស្នូល ក្រុមហ៊ុននឹងពង្រីកវិសាលភាពអាជីវកម្ម ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ថៃ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបើកការិយាល័យនៅក្រៅប្រទេស និងនៅក្នុងប្រទេសមួយចំនួនផងដែរ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏សម្រេចបាននូវការរីកចម្រើនជារួមផងដែរ ដែលវាជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការបោះជំហានទៅមុខមួយកម្រិតទៀត។ នៅថ្ងៃខាងមុខ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប នឹងបន្តបំពេញនិងអនុវត្តទំនួលខុសត្រូវសង្គមរបស់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ បង្កើតការអភិវឌ្ឍថ្មីដល់ទីក្រុង និងរួមគ្នាកសាងទីក្រុងឱ្យមានភាពល្អប្រសើរ។

CREA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីទទួលស្គាល់ និងអបអរសាទរនូវសមិទ្ធផលឆ្នើមក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ពានរង្វាន់ត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នាក្នុងវិស័យអចលនទ្រព្យ រួមមាន ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យ ពានរង្វាន់អ្នកអភិវឌ្ឍន៍/គម្រោងអចលនវត្ថុ និងពានរង្វាន់អចលនទ្រព្យ Hall of Fame ។

អ្នកឈ្នះពានរង្វាន់ CREA ត្រូវបានវិនិច្ឆ័យ និងដាក់ឈ្មោះដោយក្រុមអ្នកជំនាញក្នុងវិស័យ និងទទួលបានយោបល់សាធារណៈ តាមរយៈការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេត។ ដំណើរការវិនិច្ឆ័យត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយសវនករផ្លូវការ ដើម្បីពានរង្វាន់ ត្រូវបានធ្វើឡើងស្របតាមគោលការណ៍តម្លាភាព សមភាព និងយុត្តិធម៌៕