(កូរ៉េ)៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Osen បានឲ្យដឹងថា Lisa សមាជិកក្រុម BLACKPINK នឹងលេចវត្តមានក្នុងអាល់ប៊ុមថ្មី សម្រាប់ការត្រឡប់មកវិញរបស់ Taeyang ដែលគ្រោងនឹងចេញផ្សាយនៅចុងខែមេសា។ ក្រៅពីលក្ខណៈពិសេសនេះ Lisa ក៏នឹងបង្ហាញខ្លួនក្នុងវីដេអូចម្រៀងផងដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

The Black Label បានបញ្ជាក់យ៉ាងដូច្នេះថា «Lisa សមាជិកក្រុម BLACKPINK នឹងបង្ហាញនៅក្នុងអាល់ប៊ុមរបស់ Taeyang ដែលគ្រោងនឹងចេញក្នុងខែនេះ»។

គួរជម្រាបថា Lisa និង Taeyang ត្រូវបានគេដឹងថា រួមរស់ក្រោមដំបូងផលិតកម្ម YG Entertainment មួយរយៈ ដូច្នេះការសហការគ្នាក្នុងបទចម្រៀង របស់អ្នកទាំងពីនៅពេលនេះ គឺជាលើកដំបូងហើយ និងធ្វើឲ្យអ្នកគាំទ្រ រំភើបយ៉ាងខ្លាំងចំពោះព័ត៌មាននេះ៕