(ភ្នំពេញ)៖ ប្រធានក្លិបម៉ូតូទឹក Angkor Jetski ការហ្វឹកហាត់កីឡាករត្រៀមស៊ីហ្គេម ២០២៣ ធ្វើឡើងទៅតាមគោលការណ៍សហព័ន្ធដែលបានកំណត់ ខណៈកំពុងបង្វឹកកីឡាករ ៤រូបជាជម្រើសជាតិ និងមានយុវជនថ្នាល, នេះបើតាមលោក គីម សែ ប្រធានក្លិបបានលើកឡើង ក្នុងពេលកីឡាករហ្វឹកហាត់នៅលើទីលានទឺកបឹង។

លោកបន្តថា សម្រាប់ការហ្វឹកហាត់របស់កក្រុមកីឡាករ គឺធ្វើទៅតាមគោលការណ៍សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានកំណត់ដោយបានបែងចែកជា២ ដោយមានការកំណត់មួយថ្ងៃហ្វឹកហាត់កាយសម្បទា និងមួយថ្ងៃហាត់លើម៉ាស៊ីន ខណៈនេះជាចំណុចចាប់ផ្តើមមួយរបស់ក្លិប ហើយមើលឃើញថាការហ្វឹកហាត់របស់កីឡាករមានវិឌ្ឍន៍បានល្អពីមួយកម្រិតទៅមុខមួយកម្រិត។

លោកក៏បានគូសបញ្ជាក់ថា ស្ថិតក្នុងការហ្វឹកហាត់នេះ ជាពិសេសក៏មានការចូលរួមជួយពីកីឡាករឆ្នើម ម៉ឺន ម៉ូស្តាន ដែលជារាមច្បង បានចុះមកផ្តល់ជាយោបល់នឹងបន្ថែមនៅចំណុចបច្ចេកទេសដែលខ្វះខាត ខណៈលោកពិតជាមានការជឿជាក់លើការហ្វឹកហាត់របស់ពួកគេ ដោយឡែកចំពោះលទ្ធផលខាងមុខ គឺចាំមើលពេលវេលាជាក់ស្តែង។

លោក គីម សែ ប្រធានក្លិបម៉ូតូទឹក Angkor Jetski ជុំវិញការហ្វឹកហាត់របស់កីឡាករម៉ូតូទឹកកម្ពុជា ត្រៀមខ្លួនប្រកួតប្រជែងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣៖