(សៀមរាប)៖ សាធារណជនអាចទៅទស្សនាទីតាំងដែលរៀបចំជា ភូមិ វីង ដែលបង្ហាញពីអត្តសញ្ញាណខ្មែរ និងចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ ជាមួយនឹងការផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

ធនាគារ វីង ជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដែលជាញឹកញាប់តែងតែមានវត្តមានក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗជាច្រើន ហើយក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារវីង ក៏បានចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ ផងដែរ។ អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍សង្គម និងវប្បធម៌ដ៏សំខាន់មួយ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះធនាគារ វីង នឹងមានវត្តមាននៅទីនោះក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដែលជាបេះដូងនៃមរតកវប្បធម៌ខ្មែរ ដើម្បីជួយធ្វើឲ្យព្រឹត្តិការណ៍កាន់តែពិសេស។

លោក Tim Grintal នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារ វីង បានថ្លែងថា «ជាកិត្តិយសរបស់ធនាគារ វីង ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងចូលរួមអបអរសារទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះផងដែរ ធនាគារ វីង បានរៀបចំជា ភូមិ វីង ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ និងអនុញ្ញាតឲ្យអ្នកទស្សនាទាំងអស់ ផ្តិតទិដ្ឋភាពនេះដែលជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការគាំទ្រវប្បធម៌និងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ធនាគារ វីង មានមោទកភាពចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងគោលដៅជំរុញការផ្សព្វផ្សាយកម្មវិធីវប្បធម៌នេះឲ្យកាន់តែទូលំទូលាយទៅកាន់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។

ដើម្បីញាំងឲ្យព្រឹត្តិការណ៍នេះកាន់តែអធឹកអធមផងដែរនោះ ធនាគារ វីង បានរៀបចំស្តង់នៅទីតាំងសំខាន់ៗចំនួន៣។

ភ្ញៀវដែលអញ្ជើញមកបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខាងមុខប្រាសាទអង្គរវត្ត និងក្នុងបរិវេណទីលានជល់ដំរី អាចចូលទស្សនាស្តង់របស់ធនាគារ វីង ដោយសេរី និងរីករាយជាមួយការផ្តល់ជូនពិសេសៗជាច្រើនពីកម្មវិធី។

លោក Tim Grintal បានបន្ថែមថា «ក្នុងរយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ យើងបានរៀបចំកម្មវិធីកម្សាន្តជាច្រើននៅតាមទីតាំងដែលយើងបានរៀបចំ ហើយសុទ្ធសឹងតែអនុញ្ញតឲ្យអ្នកទស្សនាទាំងអស់អាចចូលរួមលេងកម្សាន្ត និងឈ្នះរង្វាន់ជាច្រើនពីកម្មវិធី»

ក្រៅពីនេះអ្នកចូលរួមទាំងអស់ ក៏អាចធ្វើការបើកគណនីវីង និងសាកសួរព័ត៌មានអំពីផលិតផលសេវាកម្មនានារបស់ធនាគារ វីង បានផងដែរ។

ធនាគារ វីង មានមោទកភាពដែលមានប្រវត្តិបម្រើប្រជាជនកម្ពុជារាប់លាននាក់ក្នុងរយៈកាលយូរមកហើយ និងមានកិត្តិយសដែលបានគាំទ្រព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ។

ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ធនាគារ វីង បានរួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងមហាគ្រួសារខ្មែរ និងជំរុញវប្បធម៌អរិយធម៌ខ្មែរឲ្យកាន់តែរុងរឿង ក៏ដូចជាបន្តពង្រីកកិត្យានុភាព របស់កម្ពុជាទាំងនៅលើឆាកជាតិ និងអន្តរជាតិ៕