(ភ្នំពេញ)៖ អ្នកស្រុកមេម៉ុតខេត្តត្បូងឃ្មុំ និងបងប្អូនខេត្តកំពង់ធំ! មកមើលការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert ថ្ងៃទី៨ និងទី៩ ឈ្នះម៉ូតូ ៤គ្រឿងជិះទៅផ្ទះភ្លាមៗ។

អតិថិជនកំពូលសំណាងទាំង ៤រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊ែរីថ្មី ពីការចាប់ឆ្នោតផ្សងសំណាងរួមមាន៖ អ៊ុយ ឃាង និង ឈីន សុខហ៊ាង ដែលបងប្រុសទាំងពីរឈ្នះរង្វាន់ម៉ូតូនៅ Cambodia Mega Concert នៅស្រុកមេម៉ុតខេត្តត្បូងឃ្មុំ, ភិន ថង និង ហម សារុន ដែលអ្នកទាំងពីរឈ្នះរង្វាន់នៅ Cambodia Mega Concert នៅខេត្តកំពង់ធំ។

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខុសពីរាល់សប្តាហ៍ ការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert នៅចុងសប្តាហ៍នេះ នឹងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ និងខេត្តតាកែវរយៈពេលចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសានេះ។

បងប្អូននៅខេត្តព្រះសីហនុ និងខេត្តតាកែវ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករព្រោះនៅទីតាំងកម្មវិធីនេះ នឹងមាននូវការលេងល្បែងប្រជាប្រិយសប្បាយៗ និងមានការឈ្នះរង្វាន់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាច្រើនក្នុងរយៈពេល៣ថ្ងៃនេះ។ ចូលឆ្នាំថ្មី តោះមកលេងល្បែងប្រជាប្រិយ ស្តាប់តន្ត្រី និងក្រេបរសជាតិដ៏ស្រស់របស់ Cambodia Beer៕

ពិសាដោយការទទួលខុសត្រូវ