(បរទេស)៖ ឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់ Twitter ថ្មីៗនេះគណនីផ្លូវការរបស់សា្ថប័នព័ត៌មានធំៗលំដាប់ប្រទេសជាច្រើនបានបញ្ឈប់ការប្រើប្រាស់ Twitter។ ដោយឡែករបាយការណ៍ថ្ងៃនេះ វិទ្យុស៊ុយអែតមួយទៀតបានប្រកាសថា ខ្លួននឹងចាកចេញពី Twitter ដែលហើយ ដែលជា broadcast ដ៏ធំរបស់អឺរ៉ុបដំបូងគេដែលបានចាកចេញពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករួមទាំងលុបគណនីភាគច្រើន និងដាក់ស្លាកអសកម្ម «Inactive» ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

វិទ្យុស៊ុយអែត Sveriges Radio បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនត្រូវបានធ្វើឡើងដោយសារតែ Twitter បានបាត់បង់ទស្សនិកជន ទាក់ទិននឹងបញ្ហានេះគេមិនបានបន្ទោសរឿងច្បាប់ថ្មីរបស់ Twitter នោះទេ ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកប្រើប្រាស់ Twitter ជាច្រើនបានបញ្ឈប់ការប្រើប្រាស់ Twitter ជាបន្តបន្ទាប់ក្រោមហេតុផលគិតថ្លៃប្រើប្រាស់ដើម្បីទទួលបានសញ្ញាគ្រីស និងសំអាងថាជាថវិការបស់រដ្ឋាភិបាល (government funded)។

លោក Christian Gillinger ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមនៅវិទ្យុស៊ុយអែតបាននិយាយថា «ទស្សនិកជនជាច្រើនបានជ្រើសរើសបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀតដើម្បីប្រើប្រាស់ ដូច្នេះ Sveriges Radio ឥឡូវនេះនឹងជ្រើសរើសបិទដំណើរការ ឬលុបគណនីដែលនៅសល់ចុងក្រោយ» តែម្តង។ មិនត្រឹមតែវិទ្យុរបស់ស៊ុយអែតប៉ុណ្ណោះទេដែលសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់ Twitter សូម្បីតែ broadcast ធំៗរបស់អាមេរិករិកដូចជា NPR និង PBS រួមទាំងវិទ្យុ CBC របស់កាណាដាក៏បានដាក់សា្លកថ្មីទៅក្នុងគណនីរបស់ពួកគេថាជា «ប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល» ផងដែរ។

Twitter បានដាក់ចេញនូវតម្លៃចំនួន ៣ដល់អ្នកប្រើប្រាស់ដើម្បីទទួលការ Verified គណនីដោយក្នុងនោះគណនីពណ៌មាន ឬ (Gold checkmark) ដែលជាប្រភេទគណនីអាជីវកម្មតម្រូវឱ្យបង់ប្រាក់ប្រចាំខែចំនួន ១០០០ដុល្លារ ខណៈដែលគណនីដែលពាក់ព័ន្ធ ឬគណនីសាខានីមួយៗនឹងត្រូវបង់ ៥០ដុល្លារ។ ចំពោះគណនីពណ៌ប្រផេះ ឬ (Grey checkmark) បង្ហាញថាជាគណនីតំណាងឱ្យរដ្ឋាភិបាល/ អង្គការពហុភាគី ឬរដ្ឋាភិបាល/ មន្ត្រីពហុភាគី ចំណែកឯគណនីពណ៌ខៀវ ឬ (Blue checkmark) វិញសម្គាល់ឱ្យអ្នកប្រើប្រាស់ទូទៅ នឹងតម្រូវឱ្យបង់ប្រាក់ចំនួន ៨ដុល្លារជារៀងរាល់ខែ។

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះក្រុមហ៊ុន Sveriges Radio ជាវិទ្យុដ៏ធំបំផុតរបស់ប្រទេសស៊ុយអែតដែលមានអ្នកស្តាប់ប្រចាំសប្តាហ៍ប្រហែល ៧.៤លាននាក់ក្នុងឆ្នាំ២០២១ ហើយវិទ្យុនេះចាប់ផ្តើមបង្កើត broadcast នៅលើ Twitter ចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ។ ប៉ុន្តែបន្ទាប់ពីច្បាប់ថ្មីរបស់ Twitter ឥលូវនេះមានអ្នកប្រើប្រាស់ស៊ុយអែតដែលនៅបន្តនៅ Twitter មានប្រហែល ៧ភាគរយប៉ុណ្ណោះ បើធៀបទៅនឹង Facebook មានប្រហែល ៥៣ភាគរយ និង Instagram ប្រហែល ៤៨ភាគរយ៕