(ភ្នំពេញ)៖ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ បានធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី ៣២ នៅកម្ពុជាលើវិញ្ញាសារបាល់ទាត់បុរស។

មីយ៉ាន់ម៉ា គឺជាក្រុមទី៦ បន្ទាប់ពី ទីម័រខាងកើត ថៃ វៀតណាម ឥណ្ឌូនេស៉ី និងហ្វីលីពីន។ នេះបើតាម Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្រុមបាល់ទាត់ជម្រើសជាតិ ៦ប្រទេស ដែលបានមកដល់កម្ពុជាហើយនោះ រួមមាន៖

* ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើស កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងហ្វីលីពីន។
* ក្រុមជម្រើសជាតិ ទីម័រខាងកើត ស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើស កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងហ្វីលីពីន។
* ក្រុមជម្រើសជាតិ ថៃ ស្ថិតនៅពូល B ជាមួយវៀតណាម ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ
* ក្រុមជម្រើសជាតិ វៀតណាម ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើស ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ
* ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ កម្ពុជា, ហ្វីលីពីន, មីយ៉ាន់ម៉ា និងប្រទេសទីម័រខាងកើត
* ក្រុមបាល់ទាត់ជម្រើសជាតិ ហ្វីលីពីន ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងប្រទេសទីម័រខាងកើត៕