(បរទេស)៖ តុលាការប្រេស៊ីលបានបញ្ជាឱ្យផ្អាកដំណើរការកម្មវិធីផ្ញើសារ Telegram ជាបណ្តោះអាសន្នក្នុងប្រទេស និងអនុញ្ញាតឱ្យបើកដំណើរការវិញរហូតដល់កម្មវិធីនេះព្រមគោរពតាមបញ្ជាក្នុងការចែករំលែកពត៌មានពីពួកជ្រុលនិយម neo-Nazi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយចៅក្រម Wellington Lopes នៅក្នុងតុលាការនៅរដ្ឋ Espirito Santo ព្រមទាំងចេញការផាកពិន័យជាប្រាក់ ១៩៧,៧៨០ដុល្លារក្នុងមួយថ្ងៃផងដែរ។ ជុំវិញដើមហេតុនេះត្រូវបានប៉ូលីសសហព័ន្ធស្នើសុំដីកាផ្អាក បន្ទាប់ពី Telegram មិនព្រមអនុលោមការសេចក្តីសម្រេចរបស់តុលាការពីមុនក្នុងការប្រគល់ទិន្នន័អំពីក្រុមជ្រុលនិយម neo-Nazi ចំនួនេះពីរករណីនៅលើកម្មវិធី Telegram ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើហិង្សានៅក្នុងសាលារៀន។

ការប្រកាសនេះមិនត្រឹមតែផ្អាកដំណើរការបណ្តោះអាសន្នទៅលើតែគណនី Telegram មួយចំនួនដូចជារដ្ឋាភិបាលប៉ុណ្ណោះទេ ចៅក្រមប្រេស៊ីលថែមទាំងបញ្ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកចាប់ផ្តើមផ្អាកការចូលប្រើសេវាកម្មផ្ញើសារ និងការទាញយកថ្មីថែមទៀតផង៕