(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ដ៏ធំសម្បើមរបស់ The Voice x Cambodia Beer Tour Concert នឹងបន្តដំណើរទៅទីរួមខេត្តកំពង់ធំ ទីតាំង សួនកុមារនៅចុងសប្តាហ៍នេះដោយមានការចូលរួមពីសំណាក់រតារាចម្រៀងល្បីៗពីផលិតកម្មរស្មីហង្សមាស និងមានការផ្សាយផ្ទាល់តាមហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ចាប់ពីម៉ោង ៨យប់តទៅ។

ចូលរួមទស្សនាដោយសេរី និងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ភ្លាមៗដោយគ្រាន់តែលោកអ្នកជាវផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី ហើយយកសន្លឹកឆ្នោតទៅដាក់ផ្សងសំណាងជាការស្រេច។

កាលពីសប្តាហ៍មុន The Voice x Cambodia Beer Tour Concert នៅខេត្តត្បូងឃ្មុំបានរកឃើញម្ចាស់រង្វាន់ម៉ូតូពីការចាប់សន្លឹកឆ្នោតដោយអ្នកទាំងពីរមានឈ្មោះ ថម សំណាង រស់នៅខេត្តត្បូងឃ្មុំ និង សុខ សំអុន រស់នៅខេត្តត្បូងឃ្មុំ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏មានការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដល់អតិថិជន CAMBODIA BEER ចំនួន ៣រូប និង រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើកចំនួន ២រូប ផងដែរ។ ឥលូវនេះ CAMBODIA BEER មានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី សរុបទៅដល់ ៣៩៣នាក់ និងភេសជ្ជៈប៉ូវកម្លាំងវើកមានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន១៦៦នាក់។

ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ជួបគ្នានៅក្នុងការប្រគំតន្រ្តី The Voice x Cambodia Beer Tour Concert នៅខេត្តកំពង់ធំទាំងអស់គ្នា៕

តាមដានហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer