(ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា «ខ្ញុំពិតជារំភើបណាស់ ខ្ញុំជាជនជាតិខ្មែរ ខ្ញុំនៅទីនេះដើម្បីតំណាងឱ្យប្រទេសកម្ពុជា ហើយមានការរំភើបយ៉ាងខ្លាំងក្នុងការមានឱកាសដណ្តើមបានមេដាយមាសមួយទៀតសម្រាប់ប្រទេសរបស់យើង»

ក្នុងកិច្ចសម្ភាសន៍ជាមួយសាព័ត៌មានពេលមកដល់កម្ពុជា កីឡាការិនីជីជឺសូ ខាន ចេសា ខ្ញុំពិតជារំភើបណាស់។ ខ្ញុំអាចនិយាយបានថានេះជាលើកទី៤ ដែលមកប្រទេសកម្ពុជា។ លើកនេះកាន់តែពិសេសព្រោះ យើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូង។ ខ្ញុំរំភើបណាស់ដែលបានក្លាយជាផ្នែកមួយនាពេលនេះ។

សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្ររបស់អ្នក។ ខ្ញុំដឹងថា កំពុងទទួលបានការគាំទ្រ មិនថានៅទីនេះ ឬនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែខ្ញុំពិតជារំភើបណាស់ អ្នកទាំងអស់គ្នាពិតជាអាចឃើញ ខ្ញុំប្រកួតនៅឆ្នាំនេះ។

ខាន់ ចេសា បន្តទៀតថា «ខ្ញុំ ពិតជារំភើបក្នុងចិត្ត ដែលទទួលបានគាំទ្រពីប្រជាជនកម្ពុជាទាំងអស់។ មិនថាខ្ញុំនៅទីណាទេ ខ្ញុំជាជនជាតិខ្មែរ ហើយខ្ញុំនៅទីនេះដើម្បីតំណាងឲ្យប្រទេសកម្ពុជា នឹងមានការរំភើបយ៉ាងខ្លាំងក្នុងការទទួលបានឱកាស ប្រកួតដណ្តើមមេដាយមាស មួយទៀតសម្រាប់ប្រទេសរបស់យើង។

បញ្ជាក់ផងថា កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភានេះ ដោយមានការទទួលស្វាគមន៍ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជនកីឡា និងជាអនុប្រធាន CAMSOC ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ផងថា ចេសា គឺកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ីកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។

ទន្ទឹមជាមួយគ្នា កញ្ញាកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ នេះនៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់ ៦៤ ដ្បិតខកខានកាលពី ២ឆ្នាំមុននៅប្រទេសវៀតណាម។

គួរបញ្ជាក់ផងថា កីឡាជឺជីតស៊ូ នឹងចាប់ផ្តើមប្រកួតក្នុង SEA Games 2023 ពីថ្ងៃទី០៤-០៧ ខែឧសភា ទីតាំងរាជធានីភ្នំពេញ៕