(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជ្រើសជាតិយុវជន U22 មីយ៉ាន់ម៉ា បានយកឈ្នះ U22 ទីម័រខាងកើត ១-០ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៅប្រទេសកម្ពុជា ដែលការប្រកួតធ្វើឡើងនៅស្តាតអូឡាំពិក ជាប្រកួតវិញ្ញាសាបាល់ទាត់បុរសស្ថិតក្នុងពូល A។ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ការវាយសម្រុកគ្នាយ៉ាងខ្លាំង តែយ៉ាងណាការព្យាយាមរបស់ក្រុមមីយ៉ាន់ម៉ា អាចរកបានគ្រាប់បំបោងសំណាញ់ទី ១គ្រាប់នៅនាទី៧២ ដោយកីឡាករ THET HEN SOE ដ្បិតការសម្រុករបស់ក្រុមទីម័រខាងកើត មិនបានសម្រេចនោះទេ។

ស្ថិតក្នុងពូល A នេះជាប្រកួតទី១ របស់ក្រុមមីយ៉ានម៉ា ធ្វើឲ្យពួកគេរកបាន ៣ពិន្ទុដំបូង, ខណៈក្រុម U22 ទីម័រខាងកើត នៅតែបន្តរកមិនបានជ័យជម្នះក្រោយឆ្លងកាត់ ២ប្រកួតមកនេះ (មិនមានគ្រាប់បាល់ និងខាតបង់ ៥គ្រាប់)។

រំលឹកផងថា នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ស្ថិតក្នុងពូល A ដ្បិតក្រុមមីយ៉ានម៉ា នេះជាប្រកួតដំបូងរបស់ពួកគេ ខណៈនេះជាប្រកួតទី២ របស់ក្រុម U22 ទីម័រខាងកើត បន្ទាប់ពីប្រកួតទី១ បានចាញ់ U22កម្ពុជា ៤-០ នៅថ្ងៃបើកឆាក, ក្រុមម្ចាស់ផ្ទះ U22កម្ពុជា នៅតែបន្តឈរកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុស្មើជាមួយឥណ្ឌូនេស៊ី ដែលក្រុមកម្ពុជា ចំណេញគ្រាប់ស៊ុត៕