(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជួបហ្វីលីពីន បានចាប់ផ្តើមហើយនាម៉ោង ៧យប់ថ្ងៃអង្គារ ទី០២ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៅប្រទេសកម្ពុជា នៃប្រកួតទី២ ក្នុងការស្វែងរក ៣ពិន្ទុបន្ថែម។

រំលឹកផងថា នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ស្ថិតក្នុងពូល A ដែលក្រុមកម្ពុជា កំពុងឈរកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន ៣ពិន្ទុស្មើជាមួយឥណ្ឌូនេស៊ី ដែលក្រុមកម្ពុជា ចំណេញគ្រាប់ស៊ុត ៤គ្រាប់។

នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ ដ្បិតប្រកួតទី១ ក្រុមហ្វីលីពីន បានចាញ់ U22 ឥណ្ឌូនេស៊ី ៣-០, ខណៈ ក្រុមម្ចាស់ផ្ទះកម្ពុជា បានបំបាក់ទីម័រខាងកើត ៤ទល់នឹង០, ហើយនៅមុននេះក្រុមមីយ៉ាន់ម៉ា រកបាន ៣ពិន្ទុដំបូងឈរលេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០។