(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះក្រុមកម្ពុជា រកបានត្រឹម ៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ស្ថិតក្នុងការប្រកួតវគ្គទី១ ក្រុមកម្ពុជា រកបាន ១គ្រាប់ធ្វើបានដោយកីឡាករ គី រីណា នាទី២៦ និងក្រុមហ្វីលីពីន ដោយកីឡាករ Carino នៅនាទី៩០+២ នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A សម្រាប់ក្រុមទាំងពីរ។ តាមរយៈលទ្ធផលនេះឃើញថាក្រុម U22កម្ពុជា នៅតែបន្តឈរកំពូលតារាង ក្រោយរកបាន ៤ពិន្ទុជាបណ្តោះអាសន្ន ក្រោយយកឈ្នះទីម័រខាងកើត និងស្មើជាមួយហ្វីលីពីន៕