(ភ្នំពេញ)៖ បើកឆាកវិញ្ញាសាបាល់ទះក្នុងសាល នៃព្រឹត្តិ្កការណ៍កីឡាស៊ីហ្គេម២០២៣ ក្រុមជម្រើសជាតិបាល់ទះថៃ បានយកឈ្នះម៉ាឡេស៊ី ៣-០ នៃលទ្ធផលលំដាប់ពិន្ទុ ២៥-២០, ២៥-១៧, ២៥-២០ សរុប(៥៧-៧៥) ស្ថិតក្នុងពូល B ។ ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

បញ្ជាក់ផងថា នៃការប្រកួតទី១ ស្ថិតក្នុងពូល B នៃវិញ្ញាសាបាល់ទះក្នុងសាល សម្រាប់ព្រឹតិ្តការណ៍កីឡាស៊ីហ្គេម២០២៣ ឆ្លងកាត់ ១ប្រកួតនេះក្រុមថៃ ឈរកំពូលតារាងបណ្តោះអាសន្ន រកបាន ៣ពិន្ទុ។ រំលឹកផងថា នៅស៊ីហ្គេម លើកទី៣១ បានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ក្រុមជម្រើសជាតិកម្ពុជា ៣សិតទល់ ២សិត៕