(ភ្នំពេញ)៖ នេះជាការប្រកួតទី២ ស្ថិតក្នុងពូល B ដែលជាការប៉ះគ្នារវាងក្រុមវៀតណាម និងសិង្ហបុរី ខណៈអ្នកគាំទ្រវៀតណាម បានដាក់ក្តីរំពឹងថាក្រុម U22វៀតណាម អាចរកឈ្នះសិង្ហបុរី ដោយលទ្ធផល ៤-០។ ការប្រកួតធ្វើឡើងនៅកីឡដ្ឋានវិសាខា នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។