(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីពិសេសសម្រាប់ខែឧសភានេះ ដើម្បីអបអរសាទរយុទ្ធនាការផ្សព្វផ្សាយ «អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1» ជូនចំពោះអតិថិជនណាដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សម្រាប់កម្មវិធីដ៏ពិសេសនេះក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់ជូនអតិថិជនអាចទទួលបានជាកាដូ ដូចជា៖ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ម៉ូតូ Honda Click ស៊េរីឆ្នាំ២០២៣ ទូរស័ព្ទដៃ iPhone ១៤ Pro Max ទូរស័ព្ទដៃ Samsung ទូរស័ព្ទដៃ OPPO និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តទៅតាមការជាវបណ្ណធានារ៉ាប់រងនីមួយៗ។)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia (https://www.facebook.com/DaiichiLife.Cambodia))។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានប្រតិបត្តិការអាជីវកម្មជាង១២០ឆ្នាំមកហើយ។ ដាយ អ៊ិឈិ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈវិស័យ «អតិថិជនជាចម្បង»