(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០២៣ បាន​ដឹកនាំ និងសម្របសម្រួលដោយលោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តតំណាងលោក​ ទៀ​ សីហា​ អភិបាល​នៃគណៈអភិបាលខេត្ត ទទួលព្រះអគ្គិជ័យកីឡាពីរដ្ឋបាលខេត្តបន្ទាយមានជ័យ​ និងបានធ្វើពិធីដង្ហែមកកាន់ក្រុងសៀមរាប​ ខេត្តសៀមរាប។

ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ​ មានសិស្សានុសិស្ស​ និង​បងប្អូនប្រជាពលរដ្ឋ​ចូលរួមយ៉ាងច្រើនកុះករ​ ដោយឈរអមសងខាងផ្លូវ ព្រមទាំងអបអរសាទរយ៉ាងអធិកអធម ក្នុងការទទួលព្រះអគ្គិជឪយកីឡានេះ។

នារសៀលនេះក៏មានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅលោក​ ទៀ​ សីហា​ អភិបាលខេត្ត​ ដែលរៀបចំនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប​ ព្រមទាំងដង្ហែទៅរក្សាទុកនៅវ្តរាជបូណ៌ លុះព្រឹកឡើងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ៕