(ភ្នំពេញ)៖ អបអសាទរបើកឆាកបាល់ទះក្នុងសាល (វិញ្ញាសាបុរស) ជម្រើសជាតិកម្ពុជា បានយកឈ្នះសិង្ហបុរី ៣-០ នៃលំដាប់ពិន្ទុ ២៤-១៤, ២៥-១៩, ២៥-២០ ពេលនេះក្រុមកម្ពុជា រកបាន ៣ពិន្ទុដំបូងនាមជាក្រុមម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលការប្រកួតធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិក។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិកម្ពុជា ជាម្ចាស់ការពារតំណែងមេដាយប្រាក់ ស៊ីហ្គេមលើកទី៣១, ខណៈស្ថិតក្នុងពូល A នៃស៊ីហ្គេមលើកទី៣២ វគ្គសន្សំពិន្ទុនេះ ក្រុមកម្ពុជា រកបាន ៣ពិន្ទុស្មើជាមួយក្រុមឥណ្ឌូនេស៊ី ដែលបានយកឈ្នះហ្វីលីពីន ៣-០ (សិត)៕