(ភ្នំពេញ)៖ ស្ថិតក្នុងពូល B វិញ្ញាសាបាល់ទាត់ U22 ម៉ាឡេស៊ី បានយកឈ្នះក្រុមឡាវ ៥-១ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ វគ្គសន្សំពិន្ទុ ធ្វើឲ្យម៉ាឡេស៊ី រកបាន ៣ពិន្ទុដំបូង សម្រាប់ប្រកួតទី១ជាបណ្តោះអាសន្ន ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋានវិសាខា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

ឃើញថា ស្ថិតក្នុងពូល B ឆ្លងកាត់ ២ប្រកួតរបស់ក្រុមវៀតណាម រកបាន ៦ពិន្ទុ, ហើយក្រុមម៉ាឡេស៊ី ស្មើគ្នាជាមួយក្រុមថៃ រកបាន ៣ពិន្ទុ ហើយក្រុមសិង្ហបុរី និងឡាវ មិនមានពិន្ទុរាប់ដែលលេងបាន ២ប្រកួត។

គូសបញ្ជាក់ផងថា ការប្រជែងវិញ្ញសាបាល់ទាត់បុរស នៃកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ស្ថិតក្នុងពូល B គឺមានក្រុមវៀតណាម ជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមជើងឯករង ដែលយកបានមេដាយប្រាក់ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១៕