(ភ្នំពេញ)៖ អបអសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានយកឈ្នះគូប្រជែងនារីឡាវ ២-០ ស្ថិតក្នុងពូល B រកបាន ៣ពិន្ទុដំបូងឈរលេខរៀងទី២ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023 ដែលធ្វើឲ្យក្រុមកម្ពុជា និងក្រុមថៃ រកបាន ៣ពិន្ទុស្មើគ្នាជាបណ្តោះអាសន្ន។

ក្នុងនោះស្ថិងក្នុងពូល A ឆ្លងកាត់ ១ប្រកួតដំបូងនេះ ក្រុមវៀតណាម និងក្រុមមីយ៉ាន់ម៉ា ក៏រកបានម្នាក់ ៣ពិន្ទុដូចគ្នា ក្រោយពីយកឈ្នះក្រុមម៉ាឡេស៊ី ៣-០ និងហ្វីលីពីន ១-០។ ដ្បិតក្រុមវៀតណាម ជាក្រុមការពារតំណែងមេដាយមាស កីឡាស៊ីហ្គេម លើកទី៣១។

រំលឹកផងថា នេះជា ៣ពិន្ទុដំបូងរបស់ក្រុមនារីកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងនាមជាក្រុមម្ចាស់ផ្ទះការប្រកួត ខណៈពូល B នៃប្រកួតទី២ ក្រុមនារីកម្ពុជា ត្រូវជួបក្រុមសិង្ហបុរី ហើយក្រុមឡាវ ជួបក្រុមថៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នាកីឡាដ្ឋានក្លិបភ្នំពេញក្រោន៕