(ភ្នំពេញ)៖ ចំនួនមេដាយ ៩គ្រឿងនឹងធ្វើការបំពាក់ដល់កីឡាករ-កីឡាការិនី ដែលទទួលបានជយលាភី ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជាលើកដំបូង។ នេះបើយោងតាមកម្មវិធីរបស់ CAMSOC ដែលអង្គភាព Fresh News ទទួលបាន។

ការបំពាក់មេដាយលើកដំបូងនេះនៅ SEA Games លើកទី៣២ នេះដែរនឹងត្រូវរៀបចំឡើង ក្រោយប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មក មុនពេលពិធីបើកព្រឹត្តិការណ៍កីឡាចម្រុះនេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភាស្អែកនេះ។

ពិធីបំបាក់មេដាយផ្នែកកីឡាជឺជីតស៊ូ គ្រោងនឹងរៀបចំ ក្រោយបញ្ចប់ការប្រកួតនាល្ងាចនេះតែម្តង នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិ ជ្រោយចង្វារ (OCIC) នៅពេលកីឡាការិនីសក្តានុពលកម្ពុជា ខាន់ ចេសា ក៏នឹងប្រកួតនៅថ្ងៃនេះដែរ ក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម៕