(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បុរី មេគង្គ លែន នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយ សម្រាប់ការសម្ពោធផ្ទះគំរូ ក្នុងគម្រោងធំទី៣ មេគង្គ ស៉ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិ លេខ ៦អា ហួសស្ពាន ទី១០ ប្រមាណ ១៥០ម៉ែត្រ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យើងសង្កេតឃើញថា ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ គម្រោងធំមួយនេះ ត្រូវបានសាងសង់ យ៉ាងឆាប់រហ័ស ហើយត្រូវបានបញ្ចប់ ការសាងសង់ផ្ទះគំរូទាំង៣ គឺ វីឡាឃ្វីន វីឡាភ្លោះ និងវីឡាកូនកាត់ បានរួចរាល់ជាស្ថាពរ ដែលផ្តល់នូវភាពងាយស្រួល និងទំនុកចិត្ត ជូនដល់អតិថិជន អាចអញ្ជើញទៅទស្សនា ផ្ទះគំរូនៅគម្រោងដោយផ្ទាល់ផងដែរ។ អ្វីពិសេសជាងនេះទៅទៀតនោះ

អតិថិជនទាំងអស់នឹងទទួលបានការដូរអនុស្សាវរីយ៍ ហើយនឹងមានឱកាសឈ្នះរង្វាន់ ទូរទឹកកក ១រង្វាន់ ទូរទស្សន៍ ១រង្វាន់ និងម៉ាស៉ីនត្រជាក់ ១រង្វាន់ ដោយគ្រាន់តែអញ្ចើញមកសាកសួរព័ត៌មាននៅទីតាំងដោយផ្ទាល់ ចាប់ពីការផ្សាយព័ត៌មាននេះ រហូតដល់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣៕

https://www.facebook.com/MekongLandOfficial/videos/933787744610342
(https://www.facebook.com/MekongLandOfficial/videos/933787744610342
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមខលមកកាន់លេខទូរសព្ទ័ ☎️ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗