(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងចិត្តល្អ BOOSTRONG នឹងជូនផ្ទះថ្មីមួយល្វែង ដល់កីឡាករ ព្រំ សំណាង ប្រសិនបើរូបលោកអាចឈ្នះមេដាយមាសផ្នែកគុនខ្មែរ ជូនប្រទេសជាតិថ្ងៃខាងមុខនេះបាន។

នេះជាការលើកទឹកចិត្តដ៏ធំមហិមាតែមួយគត់ដើម្បីកីឡាករគុនខ្មែរ ដើម្បីមោទនភាពជាតិយើងទាំងអស់គ្នា។ បើ ព្រំ សំណាង អាចធ្វើបានមែននោះ នេះជាការលើកទឹកចិត្តដ៏ធំទី២ហើយរបស់ ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បន្ទាប់ពីលើកមុនធ្លាប់ផ្ដល់ជូនឡានស្ព័រថ្មីខ្លាញ់គោរួចមកហើយ ហើយពេលនេះ គឺនឹងផ្ដល់រង្វាន់លើកទឹកចិត្តនូវផ្ទះថ្មី ១ល្វែងបន្ថែមទៀត។

នេះគឺដោយសារតែ BOOSTRONG ចង់ឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ ចង់លើកស្ទួយវិស័យកីឡាគុនខ្មែរ និងចង់ឲ្យកីឡាករគុនខ្មែរទទួលបានប្រភពថាមពលខ្លាំងក្លា ដើម្បីទទួលបានជ័យជំនេះគ្រប់ការប្រកួតទាំងអស់នៅលើសង្វៀន៕