(ពោធិ៍សាត់)៖ បុគ្គលិកបម្រើការងារនៅធនាគារឯកជន ប្រាសាក់ ម្នាក់មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវនូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល ។

អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១០០លានរៀលរូបនេះមានឈ្មោះ សេង តារា ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

នៅចំពោះមុខក្រុមការងារដែលចុះយកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅឋានដែលមានអាសយដ្ឋានដូចបានបង្ហាញជូនខាងលើនេះ សេង តារា បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងទទួលទានភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវជាប្រចាំ ជាពិសេសក្រោយពេលធ្វើការងារចប់ ព្រោះជួយឱ្យមានកម្លាំង និងបំបាត់ភាពងងុយដេក។

ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលចេញពីធ្វើការលោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅម្ដុំគល់ស្ពានស្ទឹងពោធិ៍សាត់ចំនួនមួយយួរ ៦កំប៉ុង យកទៅផ្ទះទុកគ្រាន់ទទួលទានប្រចាំថ្ងៃ លុះពេលគាស់មួយកំប៉ុងសម្រាប់ទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។

លោកបានបន្តឱ្យដឹងទៀតថា នៅពេលគាស់ឃើញរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏ស្រែកប្រាប់ប្រពន្ធ និងអ្នកនៅជិតខាងឱ្យបានដឹង រួចក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក សេង តារា បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសងបំណុលធនាគារឯកជន និងជូនម្ដាយខ្លះ ហើយសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅថ្ងៃអនាគត។

ជាចុងក្រោយ លោក សេង តារា ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕