(បរទេស)៖ នៅថ្ងៃនេះកម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok បានសម្ភោធមុខងាររកប្រាក់ថ្មីមួយដែលមានឈ្មោះថា Pulse Premiere ជាលើកដំបូងដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកប្រាក់បានតាមរយៈការដាក់ផ្សាយ Advertisers (ads)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីធ្វើតេស្តទៅលើមុខងារនេះជាយូរ នៅថ្ងៃទី០៤ ខែឧសភានេះ TikTok ចាប់ផ្តើមបើកកម្មវិធីសម្ពោធ Pulse Premiere ជាផ្លូវការហើយដែលមានដៃគូរសហការចូលរួមពីម៉ាកយីហោល្បីៗដូចជា Buzzfeed, DotDash Meredith, NBCUniversal, UFC និង WWE ជាដើម។

ម៉ាកយីហោទាំង ៥ខាងលើនេះនឹងទទួលបានការអនុញ្ញាតឱ្យដាក់ផ្សាយពាណិជ្ជកម្ម ឬ Ads ដែលអាចរកលុយបានដំបូងគេ។ តាមការបញ្ញាក់ពី TikTok បានឱ្យអ្នកថាអ្នកបង្កើតមាតិការនៅលើ TikTok ឬ Content Creator ដែលមានបំណងដាក់ ads នេះមិនទាន់ត្រូវបានអនុញ្ញាតចំពោះអ្នកផលិតមាតិកាទូទៅនៅទូទាំងពិភពលោកនៅឡើយទេ តែត្រូវបានអនុញ្ញាតសម្រាប់តែអ្នកផលិតមាតិកាបែប premium publishers ប៉ុណ្ណោះ។

តាមការបញ្ជាក់ពី TikTok ចំពោះការដាក់ផ្សាយពាណិជ្ជកម្មនេះមិនមែនអាចដាក់បានគ្រប់វីដេអូនោះទេ TikTok អនុញ្ញាតឱ្យដាក់ពាណិជ្ជកម្មរកចំណូលប្រមាណ ៤ភាគរយប៉ុណ្ណោះនៃមាតិកាដែលបានផលិត៕