(ភ្នំពេញ)៖ ព្រះអគ្គីជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣ បានដល់ខេត្តកំពង់ធំ មានការអញ្ជើញមកទទួលដោយ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បន្ទាប់ពីក្បួនដង្ហែព្រះអគ្គីជ័យកីឡា ដែលអមដោយក្រុមម៉ូតូធំ បានចេញពីវត្តរាជបូណ៌ ក្រុងសៀមរាប ដឹកនាំដង្ហែដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា និងដោយបានការចូលរួមពីលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងខេមសុក(CAMSOC)។ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីទ្បា (ភ្លើងគប់កីឡា) និងបន្តឆ្ពោះទៅ រាជធានីភ្នំពេញ ដើម្បីដង្ហែចូលទៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបើកសម្ពោធព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានបារ៉ាហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕