(កូរ៉េ)៖ ក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀង Kai បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាតាររូបនេះ នឹងចុះឈ្មោះចូលយោធានៅសប្តាហ៍ក្រោយ ដើម្បីបំពេញកាតព្វកិច្ចយោធា ទៅតាមអ្វីដែលច្បាប់បានកំណត់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

SM Entertainment បាននិយាយនៅលើវេទិកាសហគមន៍អ្នកគាំទ្រ Kwangya Club របស់ខ្លួនថា តារាប្រុសវ័យ២៩ឆ្នាំ Kai នឹងចាប់ផ្តើមចូលហ្វឹកហាត់ជាមូលដ្ឋាន រយៈពេល៥សប្តាហ៍ នៅឯជំរុំកងទ័ព ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតទៅ។ នៅប្រទេសកូរ៉េ បុរសទាំងអស់ត្រូវបានតម្រូវឲ្យបម្រើក្នុងជួរយោធា រយៈពេលប្រហែលពីរឆ្នាំ។

ផលិតកម្ម SM បានពន្យល់ថា Kai បានកំពុងរៀបចំសម្រាប់អាល់ប៊ុមនាពេលខាងមុខរបស់ក្រុម មុនពេលការចុះឈ្មោះចូលបម្រើយោធា ខណៈលោកត្រូវពន្លឿនការងារភ្លាមៗ ដោយសារតែការផ្លាស់ប្តូរថ្មីៗនេះ នៅក្នុងច្បាប់របស់រដ្ឋបាលកម្លាំងយោធា។

គួរជម្រាបថា តារាចម្រៀង Kai បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១២ ក្នុងនាមជាអ្នករាំដ៏សំខាន់នៃក្រុម៩ ហើយចាប់តាំងពីពេលនោះមក បានក្លាយជាការពេញចិត្តពីអ្នកគាំទ្រ ដោយសារតែជំនាញរាំរបស់លោក និងការសម្តែងដ៏រឹងមាំ៕