(ភ្នំពេញ)៖ ប្រកួតដំបូងរបស់កីឡាការិនី ខាន់ ចេសា បានយកឈ្នះគូប្រជែង ៣ប្រទេស លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម មាននារីសិង្ហបុរិ, វៀតណាម និងថៃ ដោយប្រកួតសុទ្ធតែគូប្រកួតសុំចុះចាញ់ទាំងអស់, ដែលការប្រកួតធ្វើឡើងវេលាម៉ោង ១២:៣០ ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC៕

ការប្រកួតជម្រុះលើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម៖
ប្រកួតទី១៖ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះសិង្ហបុរី May Yong Teh លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម នៃលទ្ធផល ១០ពិន្ទុ។

ប្រកួតទី២៖ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះវៀតណាម Dang Thi Huyen លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម នៃលទ្ធផល ៩ពិន្ទុ។

ប្រកួតទី៣៖ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះថៃ Singchalad Nuchalat ដោយបោះបង់ការប្រកួត លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម៕