(ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយប្រាក់ លើវិញ្ញាសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម ក្រោយចាញ់កីឡាការិនីហ្វីលីពីន វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC។

រំលឹកផងថា មុនឈានដល់ឈ្នះមេដាយបប្រាក់ជូនជាតិនេះ បានឆ្លងកាត់ប្រកួតជម្រុះជុំទីដំបូង កីឡាការិនី ខាន់ ចេសា បានយកឈ្នះនារីសិង្ហបុរិ, វៀតណាម និងថៃ ដោយគូប្រកួតសុទ្ធតែសុំចុះចាញ់ទាំងអស់។

នេះជាមេដាយប្រាក់ និងមេដាយមាស របស់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ស៊ីហ្គេម២០២៣ រកបានលើប្រភេទកីឡាជឺជីតស៊ូ នៃវិញ្ញាសាសម្តែងផ្នែកបុរស (២ទល់២) និងវិញ្ញាសាប្រយុទ្ធផ្នែកនារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម។

សូមរំលឹកថា កាលពីឆ្នាំ២០១៩ នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម ដែលប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ កីឡាការិនី ខាន់ ចេសា បានឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស កីឡា Jiujitsu ទម្ងន់៤៩គីឡូក្រាម៕