(ភ្នំពេញ)៖ កីឡាការិនី ខាន់ ចេសា បានអង្គុយសម្រក់ទឹកភ្នែកអស់ជាច្រើននាទី បន្ទាប់ពីរូបនាងប្រកួងចាញ់កីឡាការិនីហ្វីលីពីន។ បរាជ័យរបស់ ចេសា ធ្វើឱ្យរូបនាងទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងវិញ្ញាសាប្រកួតជឺជិតស៊ូផ្នែកសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម កីឡាការិនី ខាន់ ចេសា បានយកឈ្នះនារីសិង្ហបុរិ, វៀតណាម និងថៃ ដោយគូប្រកួតសុទ្ធតែសុំចុះចាញ់ទាំងអស់។

លុះដល់វគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា ត្រូវបានកីឡាការិនីហ្វីលីពីន យកឈ្នះក្នុងលទ្ធ​ផល ២ ទល់ ០។

សូមបញ្ជាក់ថា កីឡាការិនីហ្វីលីពីន ដែលយកឈ្នះ ចេសា នៅថ្ងៃនេះ ធ្លាប់បានប្រកួតចាញ់ ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដែលធ្វើឡើងនៅហ្វីលីពីន កាលពីឆ្នាំ២០១៩៕