(ភ្នំពេញ)៖ កីឡាការិនី​ហ្វីលីពីន Napolis Jenna Kaila បានសម្តែងក្តីរីករាយ បន្ទាប់ពីដណ្តើមបានមេដាយមាស ជូនជាតិរបស់គេ។

កីឡាការិនី Napolis Jenna Kaila បានយកឈ្នះកីឡាការិនីរបស់កម្ពុជា ខាន់ ចេសា លើវិញ្ញាសារប្រកួតជឺជិតស៊ូផ្នែកសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម ក្នុងលទ្ធផល ២-០។

កីឡាការិនីហ្វីលីពិន Napolis Jenna Kaila ធ្លាប់បានប្រកួតចាញ់ ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ធ្វើឡើងនៅហ្វីលីពិន កាលពីឆ្នាំ២០១៩។

ទន្ទឹមនឹងការរីករាយជាមួយជម្នះនេះ កីឡាការិនី Napolis Jenna Kaila បាន​កោត សរសើរចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានាពេលនេះ ទាំងការ​ប្រកួត ទាំងសន្តិសុខ ការហូបចុក និងការបដិសណ្ឋារកិច្ច។ ជាពិសេសការមិន​យក​ថ្លៃសំបុត្រចូលទស្សនា និងមិនយកថ្លៃម្ហូបអាហារ ការស្នាក់នៅ របស់គណៈប្រតិភូកីឡា៕