(ភ្នំពេញ)៖ នេះជាការឈ្នះមេដាយមាស លើកទីដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលធ្វើបានដោយកីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២)។ ជ័យជម្នះរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥) នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។