(ភ្នំពេញ)៖ លោក Peter Khan ដែលជាឪពុកជនជាតិខ្មែរ របស់កីឡាការិនី ខាន់ ចេសា បានបង្ហាញនូវមោទនភាពចំពោះកូនស្រី ហើយដាក់ក្ដីរំពឹងថា កូនស្រី ខាន់ ចេសា នឹងធ្វើបានល្អ ចំពោះការប្រកួត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមគ្នានេះ លោក Peter Khan ក៏សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ដែលបានមកគាំទ្រ និងលើកទឹកចិត្ដ ដល់កីឡាការិនី ខាន់ ចេសា ផងដែរ។

សូមបញ្ជាក់ថា ក្នុងវិញ្ញាសាប្រកួតជឺជិតស៊ូផ្នែកសានារី Ne-Waza Gi ទម្ងន់ ៥២គីឡូក្រាម កីឡាការិនី ខាន់ ចេសា បានយកឈ្នះនារីសិង្ហបុរី, វៀតណាម និងថៃ ដោយគូប្រកួតសុទ្ធតែសុំចុះចាញ់ទាំងអស់។
លុះដល់វគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា ត្រូវបានកីឡាការិនីហ្វីលីពិន យកឈ្នះក្នុងលទ្ធ​ផល ២ ទល់ ០។ លទ្ធផលនេះ ធ្វើឱ្យ ខាន់ ចេសា ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ៕