(កែប)៖ អបអរសាទរ! កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង​ (ហែលទឹក៧៥០ម៉ែត្រ​ ជិះកង់​២០គីឡូម៉ែត្រ​ និងរត់៥គីឡូម៉ែត្រ​) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា គិតត្រឹមម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៤គ្រឿង ក្នុងនោះមេដាយមាស ២៩គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង៕