(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតកីឡាវាយកូនគោល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតហើយ ធ្វើឡើងនៅទីលាន ក្លឹបវាយកូនគោល Garden City ដោយមានប្រទេស ចូលរួមចំនួន៨ប្រទេស រួមមាន ម្ចាស់កម្ពុជា ថៃ ឡាវ វៀតណាម សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេស ហ្វីលីពីន

មានអត្តពលិកកីឡាករ-កីឡាការិនី ៥២នាក់ ក្នុងនោះមានកីឡាករ ៥២នាក់ និងកីឡាការិនី ២១នាក់ ប្រកួតលើ ៤វិញ្ញាសាឯកត្តជន បុរស-នារី និងវិញ្ញាសាជាក្រុម បុរស-នារី ដែលធ្វើការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣៕