(ភ្នំពេញ)៖ លោកស្រី Hannah Yeoh Tseow Suan រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី បានបង្ហាញការកោតសរសើរដ្ឋាភិបាលកម្ពុជា ក្នុងការៀបចំពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្មីៗ បានយ៉ាងអស្ចារ្យ ។

លោកស្រី Hannah Yeoh Tseow Suan សង្កត់ធ្ងន់ថា «ខ្ញុំសូមអបអរសាទរ ចំពោះរដ្ឋាភិបាលកម្ពុជា និងអ្នករៀបចំកម្មវិធី ដែលរៀបចំពិធីបើក ពិតជាដំណើរការបានល្អណាស់ ជាមួយទស្សនីយភាពចម្រុះពណ៌»

«រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC បានធ្វើពិធីបើកសម្ពោធដ៏ប្រណិតមួយដ៏អស្ចារ្កើតឡើង ។ វាពិតជាមានភាពអស្ចារ្យ។ ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ណាស់» ។ លោកស្រីបន្ថែម ។

សូមស្តាប់ការលើកឡើងរបស់លោកស្រី Hannah Yeoh Tseow Suan រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ដូចខាងក្រោម៖