(ភ្នំពេញ)៖ កីឡាការិនី ស្រួង ភាវី ប៉ះវៀណាម Honag Yen Nhi Nguyen វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស កីឡាប៊ីយ៉ាកូរ៉ុម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣ នៅម៉ោង៦៖០០ ល្ងាចនេះ។

ការប្រកួតនេះ ទទួលបានអ្នកចូលទស្សនាការប្រកួតយ៉ាងច្រើនកុះករផងដែរ។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនីកម្ពុជា ស្រួង ភាវី បានយកឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung លទ្ធផល ២៥-១០ ពិន្ទុ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ នៃវិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម៣បាំង៕