(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹង​ឧបត្ថម្ភរង្វាន់ប្រាក់សុទ្ធដល់ក្រុមជម្រើសជាតិកីឡាបាល់ទះទាំង១៤រូប ​ក្នុង១នាក់ទទួលបាន២០២៣ដុល្លារ (ពីរពាន់ម្ភៃបីដុល្លារ) ដែលស្មើនឹងទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌដណ្តើមឈ្នះមេដាយមាសក្នុងការប្រកួតយប់នេះ ដើម្បីចូលរួមចំណែកបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អត្តពលិកជាតិរបស់កម្ពុជា។

​បន្ថែមពីលើទឹកប្រាក់ខាងលើ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្នុងស្រុកដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងផ្តល់នូវបទពិសោធន៍លំដាប់អន្តរជាតិ ដោយផ្តល់ការស្នាក់នៅ និងទទួលទានអាហារនៅសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penh និងជិះរថយន្តទំនើប Rolls-Royce ផងដែរ។

តោះ ចាំមើលថាវគ្គដណ្តើមមេដាយមាសយប់នេះនឹងក្លាយជាយ៉ាងណា?

​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕